![]() | ![]() | ![]() |
---|---|---|
![]() | ![]() | ![]() |
![]() | ![]() | ![]() |
---|---|---|
![]() | ![]() | ![]() |
សេវាកម្មរបស់យើង
សេវាប្រមូល និងដឹកជញ្ជូនសំណល់រឹង(សំរាម)
ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី ប្រមូល និងដឹកជញ្ជូនសំណល់រឹង(សំរាម) ពីគ្រប់លំនៅដ្ឋាន និងទីតាំងអាជីវកម្មទាំងឡាយ ដែលបានធ្វើកិច្ចព្រមព្រៀងប្រមូលសំណល់រឹងជាមួយក្រុមហ៊ុននៅក្នុងក្របខណ្ឌប្រតិបត្តិការដែលបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុនទទួលបន្ទុកប្រមូល និងដឹកជញ្ជូនសំរាមក្នុងលក្ខខណ្ឌដែលសំរាមបានទុកដាក់ក្នុងធុងសំរាមដោយត្រឹមត្រូវ ហើយក្រុមហ៊ុនមិនទទួលខុសត្រូវលើសំណល់នៃការដ្ឋានសាងសង់ សំណល់ពីសួនច្បារ និងសំណល់ឧស្សាហកម្មឡើយ ។ ទោះជាដូច្នេះក្ដី ក្រុមហ៊ុនយើងអាចផ្ដល់សេវាពិសេសតាមតម្រូវការរបស់អតិថិជន ដូច្នេះ សូមទាក់ទងមកកាន់ក្រុមហ៊ុនយើងសំរាប់ពត៌មានបន្ថែម ។

ក្រុមហ៊ុនយើងខ្ញុំមានផ្ដល់សេវាកម្មដោយឡែកផ្សេងទៀតដូចជា ៖
-
លក់ធុងសំរាម
-
ប្រមូល និងដឹកជញ្ជូនសំណល់រឹងដែលមានម្ដងម្កាល (ឧទាហរណ៍ សំណល់រឹងនៃការដ្ឋានសាងសង់ ឬការកាត់ស្មៅ និងដើមឈើ) ដោយប្រើប្រាស់ទ្រុងកុងតឺន័រទំហំ ៨ ម៉ែត្រការេ
-
សេវាសំអាតសំរាប់ព្រឹត្តិការណ៍ពិសេសផ្សេងៗ ។
យើងខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនដល់ លោក លោកស្រីដែលជាអតិថិជនឲ្យបានជ្រាបផងដែរថា លោក លោកស្រី អាចបង់ថ្លៃឈ្នួលសេវាផ្សេងៗជូនដល់ក្រុមហ៊ុនបានតែក្នុងករណីដែលបានទទួលវិក្កយបត្រពីក្រុមហ៊ុនតែប៉ុណ្ណោះ ។

ការញែក កែច្នៃសំរាម និងធ្វើជីកំប៉ុស្ត
បច្ចប្បន្ន ក្រុមហ៊ុនកំពុងសិក្សា និងអនុវត្តគម្រោងដំបូងគេក្នុងការកែច្នៃសំរាមដែលរួមមាន ៖
-
ធ្វើជីកំប៉ុស្ត ដោយប្រើសំណល់ចំណីអាហារបានមកពីផ្សារ និងភោជនីយដ្ឋាននានា
-
កិនបំលែងសំណល់ដប់(កែវ) ដើម្បីធ្វើខ្សាច់
-
កែច្នៃដបជ័រ និងកំប៉ុង(ដែក អាលុយម៉ីញ៉ូម) ។
អនាម័យជាអាទិភាព
ផ្ដល់ជូនអាហារ ០៣ ពេល
ការបោកគក់ឯកសណ្ឋានជាប្រចាំ
បន្ទប់ផ្លាស់សំលៀកបំពាក់
កម្មករពាក់អាវសុវត្ថិភាព
ប្រើកោណចរាចរណ៍ពេលសំអាតថ្នល់
សួនច្បារ
ដើមតណ្ហាលម្អអាហារដ្ឋានបុគ្គលិក
រុក្ខជាតិបៃតងជារបង
កែលម្អលក្ខខណ្ឌការងារ សុខភាព និងសុវត្ថិភាព
រចនាសម្ព័ន្ធទីតាំងធ្វើការថ្មីរបស់ក្រុមហ៊ុនផ្ដល់ដល់បុគ្គលិក និងកម្មករទាំងអស់នូវលក្ខខណ្ឌការងារប្រកបដោយផាសុខភាព និងគោរពតាមស្តង់ដារសុខភាព និងសុវត្ថិភាព ។ រចនាសម្ព័ន្ធទីតាំងដែលបំរើដល់បុគ្គលិក កម្មកររួមមាន អាហារដ្ឋាន កន្លែងបោកគក់សម្លៀកបំពាក់ បន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទប់សង្គ្រោះបឋម និងផ្ទះស្នាក់សំរាប់បុគ្គលិក កម្មករ ។ រោងជាងជួសជុលមានបំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់ជាច្រើនដើម្បីប្រើប្រាស់ស្របតាមស្តង់ដារសុខភាព និងសុវត្ថិភាព ។ ក្រុមហ៊ុនខិតខំធានាសុវត្ថិភាពដល់កម្មករដែលបំពេញតួនាទីក្រៅទីតាំងរបស់ក្រុមហ៊ុនដោយតម្រូវឲ្យពួកគេពាក់ឯកសណ្ឋាន អាវសុវត្ថិភាព និងប្រើប្រាស់កោណចរាចរណ៍ជាដើម ។ល។ បរិស្ថាននៃទីតាំងកាងារត្រូវបានថែរក្សាដោយសារការដាំដើមឬស្សី ដើមចេក និងបន្លែផ្សេងៗ ហើយប្រព័ន្ធបង្ហូរទឹក និងសំអាតទឹកកខ្វក់ត្រូវបានរៀបចំឲ្យដំណើរការជាប្រចាំ ។
បណ្ដុះបណ្ដាលនៅភូមិបន្ទាយស្រី
បណ្ដុះបណ្ដាលនៅភូមិបន្ទាយចាស់
អប់រំ និងសំអាតនៅវត្តពោធិ៍លង្ការ
អប់រំ និងសំអាតនៅវត្តពោធិ៍លង្ការ
បណ្ដុះបណ្ដាលនៅភូមិវត្តស្វាយ
បណ្ដុះបណ្ដាលនៅភូមិតាវៀន
បណ្ដុះបណ្ដាលនៅសាលាមតេយ្យអង្គរ
បណ្ដុះបណ្ដាលនៅសាលា Go Global School
បណ្ដុះបណ្ដាលនៅសាលាវត្តចក
ការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន
ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី កំពុងធ្វើកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាននៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីសិក្សាអប់រំ សកម្មភាពសំអាត និងវគ្គបណ្ដុះបណ្ដាល ដោយមានទិសដៅអាទិភាពសំរាប់សាលារៀនសាធារណៈ និងភូមិក្រីក្រ ។ ការបញ្ជ្រៀបការយល់ដឹងត្រូវបានអនុវត្តលើប្រធានបទស្ដីពី ផលប៉ះពាល់លើបរិស្ថាន និងសុខភាពមនុស្សបណ្ដាលមកពីការដុត ឬចោលសំរាមតាមទីសាធារណៈ ការណែនាំអំពីជម្រើសនៃការប្រើប្រាស់សម្ភារៈផ្សេងៗជំនួសឲ្យថង់ ឬដបប្លាស្ទិកដែលប្រើតែម្ដងហើយចោល រួមទាំងការផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការញែក ការកែច្នៃសំរាម ការទុកដាក់ ឬវេចខ្ចប់សំរាមដោយត្រឹមត្រូវ ។
ទូរស័ព្ទចូលមកដោយមិនគិតថ្លៃ ៖ 1800 20 86 87
ពួកយើងរងចាំស្ដាប់រាល់សំនួរ និង មតិយោបល់ផ្សេងៗពីលោកអ្នក
ចំពោះការរិះគន់ សំណូមពរ និងតម្រូវការផ្សេងៗ សូមលោកអ្នកទាក់ទងមកកាន់ក្រុមហ៊ុនយើងដើម្បីឲ្យពួកយើងអាចបំរើសេវាកម្មជូនដល់លោកអ្នកឲ្យបានកាន់តែល្អប្រសើរថែមទៀត ។
អាសយដ្ឋាន ៖ ភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រទេសកម្ពុជា
អ៊ីម៉ែល ៖

សេវាសំអាតផ្លូវថ្នល់សាធារណៈ និងថែសួន
ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី ទទួលបន្ទុកបោសសំអាតផ្លូវថ្នល់សំខាន់ៗនៅក្នុងក្រុង និងថែសំអាតសួនច្បារសាធារណៈមួយចំនួន ។ ក្នុងករណីមានតម្រូវការពិសេសណាមួយលើសេវាសំអាតរបស់ក្រុមហ៊ុន សូមទាក់ទងមកកាន់ក្រុមហ៊ុនយើងសំរាប់ពត៌មានបន្ថែម ។

សេវាកម្មដោយឡែកផ្សេងទៀត

ទីលានចាក់សំរាម
ក្រុមហ៊ុនបានបង្ហាញនូវគម្រោងអភិវឌ្ឍទីលានចាក់សំរាមបច្ចេកទេសដំបូងគេមួយក្នុងប្រទេសកម្ពុជា សំរាប់អនុវត្តលើទីលានចាក់សំរាមខេត្តសៀមរាបជូនដល់ក្រសួងបរិស្ថាន ។ មកទល់ពេលនេះ ការអនុវត្តគម្រោងត្រូវបានពន្យាពេលជាបណ្ដោះអាសន្ន ។
