top of page
Home: KH_about

សេវាកម្មរបស់យើង

Home: KH_Services

ការវិវឌ្ឍន៍របស់ក្រុមហ៊ុន

ចាប់តាំងពីខែមករា ឆ្នាំ២០១៦មក ក្រុមហ៊ុនបានរៀបចំរចនាសម្ព័ន្ធមួយចំនួនឡើងវិញដើម្បីសម្រេចគោលបំណងពីរគឺ ទីមួយ រៀបចំឲ្យមានស្តង់ដារនូវដំណើរការផ្សេងៗ ដើម្បីបំរើសេវាកម្មជូនអតិថិជនឲ្យបានកាន់តែល្អប្រសើរ ។ ទីពីរ កាត់​បន្ថយ​​ផល​ប៉ះពាល់ដល់បរិស្ថាន ដោយណែនាំ និងអនុវត្តការចោលសំរាមប្រកបដោយនិរន្តរភាព និងការទាញយកធនធានពីសំរាម ។

rb-5192.jpg

សេវាប្រមូល និងដឹកជញ្ជូនសំណល់រឹង(សំរាម)

ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី ប្រមូល និងដឹកជញ្ជូនសំណល់រឹង(សំរាម) ពីគ្រប់លំនៅដ្ឋាន និង​ទីតាំង​អាជីវកម្ម​ទាំងឡាយ ​ដែលបានធ្វើកិច្ចព្រមព្រៀងប្រមូលសំណល់រឹងជាមួយក្រុមហ៊ុននៅក្នុងក្របខណ្ឌ​ប្រតិបត្តិការ​ដែល​បាន​​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុន​ទទួល​បន្ទុក​ប្រមូល និងដឹកជញ្ជូន​សំរាម​ក្នុង​លក្ខខណ្ឌ​ដែល​សំរាមបានទុកដាក់ក្នុងធុងសំរាមដោយត្រឹមត្រូវ ហើយក្រុមហ៊ុនមិនទទួលខុសត្រូវលើសំណល់នៃការដ្ឋានសាងសង់ សំណល់ពីសួនច្បារ និងសំណល់ឧស្សាហកម្មឡើយ ។ ទោះជាដូច្នេះក្ដី ក្រុមហ៊ុនយើងអាចផ្ដល់​សេវាពិសេស​តាម​តម្រូវការរបស់អតិថិជន ដូច្នេះ សូមទាក់ទងមកកាន់ក្រុមហ៊ុនយើងសំរាប់ពត៌មានបន្ថែម ។

rb-5110.jpg

ក្រុមហ៊ុនយើងខ្ញុំមានផ្ដល់សេវាកម្មដោយឡែកផ្សេងទៀតដូចជា ៖

  1. លក់ធុងសំរាម

  2. ប្រមូល និងដឹកជញ្ជូនសំណល់រឹងដែលមានម្ដងម្កាល (ឧទាហរណ៍ សំណល់រឹងនៃការដ្ឋានសាងសង់ ឬការកាត់ស្មៅ និង​ដើមឈើ) ដោយប្រើប្រាស់ទ្រុងកុងតឺន័រទំហំ ៨ ម៉ែត្រការេ

  3. សេវាសំអាតសំរាប់ព្រឹត្តិការណ៍ពិសេសផ្សេងៗ ។

យើងខ្ញុំសូមឆ្លៀតឱកាសជម្រាបជូនដល់ លោក លោកស្រីដែលជាអតិថិជន​ឲ្យបាន​ជ្រាប​ផងដែរ​ថា លោក លោកស្រី អាចបង់​ថ្លៃឈ្នួល​​​សេវាផ្សេងៗ​ជូន​ដល់​ក្រុមហ៊ុន​បានតែក្នុងករណី​ដែល​បាន​ទទួល​វិក្កយបត្រ​ពី​ក្រុមហ៊ុន​តែប៉ុណ្ណោះ ។

Recycling Bottles

ការញែក កែច្នៃសំរាម និងធ្វើជីកំប៉ុស្ត

បច្ចប្បន្ន ក្រុមហ៊ុនកំពុងសិក្សា និងអនុវត្តគម្រោងដំបូងគេក្នុងការកែច្នៃសំរាមដែលរួមមាន ៖

  1. ធ្វើជីកំប៉ុស្ត ដោយប្រើសំណល់ចំណីអាហារបានមកពីផ្សារ និងភោជនីយដ្ឋាននានា

  2. កិនបំលែងសំណល់ដប់(កែវ) ដើម្បីធ្វើខ្សាច់

  3. កែច្នៃដបជ័រ និងកំប៉ុង(ដែក អាលុយម៉ីញ៉ូម) ។

Home: KH_Project

ទំនួលខុសត្រូវផ្នែកបរិស្ថាន និងសង្គម

កែលម្អលក្ខខណ្ឌការងារ សុខភាព និងសុវត្ថិភាព

រចនាសម្ព័ន្ធទីតាំងធ្វើការថ្មីរបស់ក្រុមហ៊ុនផ្ដល់​ដល់​បុគ្គលិក​ និងកម្មករទាំងអស់​នូវ​លក្ខខណ្ឌ​ការងារ​ប្រកប​ដោយ​ផាសុខភាព និងគោរពតាមស្តង់ដារសុខភាព និងសុវត្ថិភាព ។ រចនាសម្ព័ន្ធទីតាំងដែលបំរើដល់បុគ្គលិក កម្មកររួមមាន អាហារដ្ឋាន កន្លែងបោកគក់សម្លៀកបំពាក់ បន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទប់សង្គ្រោះបឋម និងផ្ទះស្នាក់សំរាប់បុគ្គលិក កម្មករ ។ រោងជាងជួសជុលមានបំពាក់ឧបករណ៍ និងសម្ភារៈចាំបាច់ជាច្រើនដើម្បី​ប្រើប្រាស់ស្របតាមស្តង់ដារសុខភាព និងសុវត្ថិភាព ។ ក្រុមហ៊ុនខិតខំធានាសុវត្ថិភាពដល់កម្មករដែលបំពេញ​តួនាទី​ក្រៅ​ទីតាំង​របស់​ក្រុមហ៊ុន​ដោយ​តម្រូវឲ្យ​ពួកគេពាក់ឯកសណ្ឋាន អាវសុវត្ថិភាព និងប្រើប្រាស់កោណ​ចរាចរណ៍ជាដើម ។ល។ បរិស្ថាននៃទីតាំងកាងារត្រូវបានថែរក្សាដោយសារការដាំដើមឬស្សី ដើមចេក និងបន្លែផ្សេងៗ ហើយ​ប្រព័ន្ធ​បង្ហូរ​ទឹក និងសំអាតទឹកកខ្វក់ត្រូវបានរៀបចំឲ្យដំណើរការជាប្រចាំ ។

ការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន

ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី កំពុងធ្វើកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដើម្បី​លើក​កម្ពស់ការយល់ដឹងពីបរិស្ថាននៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីសិក្សាអប់រំ សកម្មភាពសំអាត និង​វគ្គ​បណ្ដុះ​បណ្ដាល ដោយមានទិសដៅអាទិភាពសំរាប់សាលារៀនសាធារណៈ និងភូមិក្រីក្រ ។ ការបញ្ជ្រៀបការយល់ដឹង​ត្រូវបានអនុវត្តលើប្រធានបទស្ដីពី ផលប៉ះពាល់លើបរិស្ថាន និងសុខភាពមនុស្សបណ្ដាលមកពីការដុត ឬចោលសំរាមតាមទីសាធារណៈ ការណែនាំអំពីជម្រើសនៃការប្រើប្រាស់សម្ភារៈផ្សេងៗជំនួសឲ្យថង់ ឬដប​ប្លាស្ទិក​ដែល​ប្រើតែម្ដងហើយចោល រួមទាំងការផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការញែក ការកែច្នៃសំរាម ការទុកដាក់ ឬវេចខ្ចប់សំរាមដោយត្រឹមត្រូវ ។

ទូរស័ព្ទចូលមកដោយមិនគិតថ្លៃ ៖ 1800 20 86 87

ពួកយើងទទួលស្ដាប់រាល់សំណួរ និង មតិយោបល់ផ្សេងៗពីលោកអ្នក

ចំពោះការរិះគន់ សំណូមពរ និងតម្រូវការផ្សេងៗ សូមលោកអ្នកទាក់ទងមកកាន់ក្រុមហ៊ុនយើងដើម្បីឲ្យ​ពួកយើង​​​អាចបំរើសេវាកម្មជូនដល់លោកអ្នកឲ្យបានកាន់តែល្អប្រសើរថែមទៀត ។

អាសយដ្ឋាន ៖ ភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រទេសកម្ពុជា

អ៊ីម៉ែល ៖ info@gaea.com.kh

rb-5297.jpg

សេវាសំអាតផ្លូវថ្នល់សាធារណៈ និងថែសួន

ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ភីអិលស៊ី ទទួលបន្ទុកបោសសំអាតផ្លូវថ្នល់សំខាន់ៗនៅក្នុងក្រុង និងថែសំអាតសួនច្បារ​សាធារណៈមួយចំនួន ។ ក្នុងករណី​មានតម្រូវការពិសេសណាមួយលើសេវាសំអាតរបស់ក្រុមហ៊ុន សូមទាក់ទង​មក​កាន់ក្រុមហ៊ុនយើងសំរាប់ពត៌មានបន្ថែម ។

rb-5441.jpg

សេវាកម្មដោយឡែកផ្សេងទៀត

IMGP7159.JPG

ទីលានចាក់សំរាម

ក្រុមហ៊ុនបានបង្ហាញនូវគម្រោងអភិវឌ្ឍទីលានចាក់សំរាមបច្ចេកទេសដំបូងគេមួយក្នុងប្រទេសកម្ពុជា សំរាប់​អនុវត្តលើទីលានចាក់សំរាមខេត្តសៀមរាបជូនដល់​ក្រសួង​បរិស្ថាន ។ មកទល់ពេលនេះ ការអនុវត្ត​គម្រោង​ត្រូវ​បាន​ពន្យាពេលជាបណ្ដោះអាសន្ន ។

Home: KH_Contact

Thanks for contacting us, we will reply as soon as possible.

rb-5308.jpg

ក្រុមហ៊ុនគ្រប់គ្រងសំណល់រឹង ហ្កា.​អ៊ី.យ៉ា
(គ្លូប៊ល អេកសិន ហ្វរ អ៊ិនវ៉ាយរិនមិន អេវេរណេស) ភីអ៊ិលស៊ី

ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ត្រូវបានបើកអោយដំណើរការនៅក្នុង ឆ្នាំ២០០៧ ក្នុងគោលបំណងក្លាយជាអ្នកនាំមុខគេ ផ្ដល់សេវាកម្មគ្រប់គ្រងសំណល់រឹងនៅ​​ តាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការគ្រប់គ្រងបរិស្ថាន និងការលើកកម្ពស់សេដ្ឋកិច្ចវិលជុំ។. ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ផ្ដល់សេវាប្រមូល បញ្ចេញចោលសំណល់រឹងទីប្រជុំជន និងគ្រប់គ្រង​​ នៅទីក្រុងធំៗចំនួនពីរក្នុងប្រទេសកម្ពុជា គឺនៅទីក្រុងភ្នំពេញ និង ទីក្រុងសៀមរាប ក៏ដូចជាមាននៅខេត្តកំពង់ធំ និងបន្ទាយមានជ័យផងដែរ។

bottom of page